នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥ ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅបរិវេណវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុម ប្រឹក្សាក្រុង/ស្រុក គណៈអភិបាលក្រុង/ស្រុក មន្ត្រីសង្ឃខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា